ជាមួយនឹងកាសឥតខ្សែ Skullcandy PLYR អ្នកអាចប្រើវាសម្រាប់លេងហ្គេមនៅលើម៉ាស៊ីនហ្គេម PlayStation, Xbox, Switch, ទូរស័ព្ទ ឬ កុំព្យូទ័របានដោយងាយស្រួលដោយសារតែវាមិនមែនជាប្រភេទកាសដែលប្រើខ្សែ។
កាសឥតខ្សែ Skullcandy PLYR បំពាក់មកជាមួយបច្ចេកវិទ្យា Bluetooth 5.2 ដែលផ្តល់នូវការបញ្ជូនសំឡេងបានល្អពីឧបករណ៍ដែលអ្នកកំពុងលេង ទៅកាន់កាស។ កាសមួយនេះក៏អាចប្រើសម្រាប់ការស្រ្ទីមបានផងដែរ ដោយអ្នកអាចប្រើខ្សែដើម្បីដោតវាជាមួយកំព្យូទ័រ។
បន្ថែមពីនេះ Skullcandy PLYR ក៏មានបំពាក់មកជាមួយបច្ចេកវិទ្យាជំនួយសំឡេង Enhanced Sound Perception ដែលជាមុខងារជួយឱ្យសំឡេងកាន់តែមានគុណភាពល្អជាងមុន។
ដូចទៅនឹងរូបរាងដែលអ្នកបានឃើញ កាសឥតខ្សែមួយនេះក៏បំពាក់មកជាមួយនឹង Mic ស្រូបសំឡេងផងដែរ ដោយអ្នកនឹងមិនចាំបាច់ត្រូវចំណាយប្រាក់សម្រាប់ទិញ Microphone បន្ថែមនោះទេ។
ចំពោះអាយុជីវិតថ្មវិញ កាសឥតខ្សែ Skullcandy PLYR អាចប្រើប្រាស់បានក្នុងរយៈពេល 24 ម៉ោង សម្រាប់ការសាកបញ្ចូលថ្មមួយពេញ៕
ប្រភព៖ The Gadget Flow
អត្ថបទ៖ ប៉ោក លក្ខិណា