Elgato Facecam Pro៖ Webcam ដែលអាចថតវីដេអូបានក្នុងកម្រិត 4K60

0

ជាមួយនឹងកាមេរ៉ា Webcam Elgato Facecam Pro អ្នកអាចថតវីដេអូបានរហូតដល់ទៅកម្រិតគុណភាពរូបភាព 4K ឯណោះ។

 

បន្ថែមពីនេះ Webcam គុណភាពខ្ពស់មួយនេះក៏អាចធ្វើការផ្តិតយករូបភាព វីដេអូ ដែលមានកម្រិតទឹកពណ៌ស្រស់ ដែលយើងមិនងាយឃើញមាននៅលើ Webcam ធម្មតាផងដែរ។

 

លើសពីនេះទៅទៀត ជាមួយនឹងបច្ចេកវិទ្យាគ្រប់គ្រងលើការចាប់យករូបភាពថ្មី Webcam មួយនេះ អាចធ្វើការចាប់ Focus លើផ្ទៃមុខរបស់អ្នក និងធ្វើការ Lock ការ Focus លើមុខរបស់អ្នកបានដោយស្វ័យប្រវត្តិ ដែលជួយឱ្យកម្រិតគុណភាពវីដេអូ កាន់តែមានគុណភាពខ្ពស់។

 

ដោយសារតែ Webcam មួយនេះជា Webcam ដែលមានគុណភាពខ្ពស់ ដូចនេះអ្នកក៏អាចប្រើវាសម្រាប់ធ្វើការថតផ្តិតយករូបភាព ឬកាត់រូបភាពចេញពីវីដេអូដែលបានថតដោយ Elgato Facecam Pro នេះផងដែរ៕

 

ប្រភព៖ The Gadget Flow

អត្ថបទ៖ ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here