នាពេលថ្មីៗកន្លងទៅ ក្រុមហ៊ុន Samsung បានធ្វើការប្រកាសចេញម៉ូនីទ័រ Gaming ថ្មីរបស់ខ្លួនដែលមានការរចនាបែបកោងគឺ Samsung Odyssey Ark ជាមួយនឹងតម្លៃ INR219,999 នៅក្នុងប្រទេសឥណ្ឌា ឬ ស្មើនឹង $2,655។
ម៉ូនីទ័រថ្មីនេះ នឹងនាំមកជាមួយប័ណ្ណធានារយៈពេលបីឆ្នាំពីក្រុមហ៊ុន Samsung ផ្ទាល់ ក៏ដូចជាការបន្ថែមមកជាមួយនឹង Samsung SSD T7 Shield USB 3.2 ដែលមានទំហំ 2TB ដោយឥតគិតថ្លៃផងដែរ។
Samsung Odyssey Ark ជាអេក្រង់ម៉ូនីទ័រកោងដែលមានទំហំ 55អ៊ីង និងមានកម្រិតបង្ហាញភាពច្បាស់ 4K ជាមួយនឹង Aspect Ratio 16:09។ ឈ្មោះជាម៉ូនីទ័រ Gaming Samsung Odyssey Ark ក៏បំពាក់មកជាមួយល្បឿន Refresh Rate រហូតដល់ទៅ 165Hz ក៏ដូចជាល្បឿន Response 1ms ផងដែរ។
គួរបញ្ជាក់បន្ថែមផងដែរថា ម៉ូនីទ័រកោងថ្មីនេះ ត្រូវបានបំពាក់មកជាមួយឧបករណ៍បំពងសម្លេងចំនួនបួនគ្រាប់ភ្ជាប់មកស្រាប់ជាមួយនឹងម៉ូនីទ័រនេះផងដែរ ដោយពួកវាសុទ្ធសឹងតែបំពាក់មកជាមួយបច្ចេកវិទ្យាជំនួយសម្លេង Dolby Atmos៕
ប្រភព៖ GSMArena
អត្ថបទ៖ ប៉ោក លក្ខិណា