ទូរទស្សន៍ Sylvox Deck Pro QLED ជាទូរទស្សន៍ឆ្លាតវៃដែលមិនជ្រាបទឹក

0

យើងធ្លាប់តែដឹងពីទូរទស្សន៍សម្រាប់ដាក់នៅក្នុងគេហដ្ឋាន ឬនៅខាងក្នុង ប៉ុន្តែឥឡូវនេះ មកប្លែកអារម្មណ៍ជាមួយទូរទស្សន៍ឆ្លាតវៃដែលផលិតឡើងសម្រាប់ដាក់នៅក្រៅផ្ទះរបស់ក្រុមហ៊ុន Sylvox វិញម្តង។

ទូរទស្សន៍នោះមានឈ្មោះថា Sylvox Deck Pro QLED គឺជាទូរទស្សន៍ផលិតឡើងសម្រាប់ដាក់បង្ហាញនូវផ្នែកខាងក្រៅរបស់គេហដ្ឋាន ឬនៅកន្លែងណាមួយ ដោយវាមានបំពាក់មកជាមួយបច្ចេកវិទ្យាអាវក្រោះការពារការជ្រាបទឹក IP55 ទៀតផង។

ទូរទស្សន៍ឆ្លាតវៃនេះទៀតសោត បំពាក់មកជាមួយមុខងារ Alexa របស់ក្រុមហ៊ុន Amazon Built-in មកស្រាប់។

បើទោះបីជាទូរទស្សន៍មួយនេះ ផលិតឡើងសម្រាប់ដាក់នៅខាងក្រៅយ៉ាងណាក្តី ក៏វាមានសមត្ថភាពមិនចាញ់ទូរទស្សន៍ឆ្លាតវៃដែលដាក់នៅផ្នែកខាងក្នុងប៉ុន្មាននោះទេ ដោយទូរទស្សន៍ Sylvox Deck Pro QLED មានកម្រិតបង្ហាញភាពច្បាស់កម្រិត 4K និងជះពន្លឺរហូតដល់ទៅ 700 នីត៕

ប្រភព៖ The Gadget Flow

អត្ថបទ៖ ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here