Spotlight Cam Pro៖ កាមេរ៉ាសុវត្ថិភាព ដែលមានសមត្ថភាពលើសពីកាមេរ៉ាសុវត្ថិភាពធម្មតា

0

ថ្មីៗនេះ ក្រុមហ៊ុន Ring បានបញ្ចេញកាមេរ៉ាសុវត្ថិភាពថ្មី ដែលមានឈ្មោះថា Ring Spotlight Cam Pro ដែលកាមេរ៉ាសុវត្ថិភាពនេះ នាំមកជាមួយជម្រើសបួនម៉ូដែល ដែលមានម៉ូដែលប្រើថ្ម ប្រើឌុយដោត ប្រើខ្សែ និងប្រើបន្ទះសូឡា។

ម៉ូដែលទាំងបួននេះ មានបំពាក់មកជាមួយមុខងារផ្តល់ដំណឹងតាមរយៈសកម្មភាពដែលកាមេរ៉ាថតបាន (Super precise motion alerts) ក៏ដូចជាមុខងារ Bird’s Eye View ដែលជាមុខងារចាប់សកម្មភាពបែប 3D ដ៏ឆ្លាតវៃទៀតផង។

មុខងារចាប់សកម្មភាព 3D នេះ នឹងធ្វើការបង្ហាញអ្នកនូវផែនទីដែលកាមេរ៉ាអាចចាប់យកបាន ដោយវាអាចបង្ហាញពីមនុស្សដែលបានមើលទៅកាន់ទ្វាររបស់អ្នក។

បន្ថែមលើសពីនេះ បច្ចេកវិទ្យា Audio+ ក៏មានបំពាក់នៅក្នុងកាមេរ៉ាសុវត្ថិភាពនេះផងដែរ ដោយតាមធម្មតា  បច្ចេកវិទ្យា Audio+ នេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការស្តាប់សម្លេងដែលកាមេរ៉ាថតបាន និងមើលសកម្មភាពដែលថតបានទាំងនោះតាមកម្មវិធី (App) ទូរស័ព្ទ។ ប៉ុន្តែលក្ខណៈពិសេសបន្ថែមលើសពីកាមេរ៉ាធម្មតានោះគឺ កាមេរ៉ា Ring Spotlight Cam Pro អាចឱ្យអ្នកប្រើប្រាស់អាចនិយាយបកទៅវិញតាមរយៈការបញ្ជូលសម្លេងក្នុងកម្មវិធីបើកមើល (App) នោះ បន្ទាប់មកសំឡេងរបស់អ្នកប្រើប្រាស់នឹងលឺចេញពីប្រព័ន្ធសំឡេង (Speaker) របស់កាមេរ៉ាសុវត្ថិភាពនេះផ្ទាល់។

កាមេរ៉ាសុវត្ថិភាពនេះ អាចបង្ហាញវីដេអូដែលថតបានក្នុងកម្រិត Full HDR ដែលជាកម្រិតគុណភាពរូបភាពដ៏ច្បាស់ល្អមួយ៕

ប្រភព៖ The Gadget Flow

អត្ថបទ៖ ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here