អំពូលភ្លើងឆ្លាតវៃ Amazon Halo Rise អាចជួយតាមដានការគេងរបស់អ្នកបាន

0

ថ្មីៗនេះ ក្រុមហ៊ុន Amazon បានបញ្ចេញអំពូលភ្លើងឆ្លាតវៃថ្មី ដែលអាចប្រើសម្រាប់តាមដានការគេងរបស់អ្នកប្រើប្រាស់ ដោយមិនចាំបាច់ត្រូវពាក់នាឡិកាតាមដានសុខភាពនៅពេលកំពុងគេង។

អំពូលភ្លើងលើតុ Halo Rise ត្រូវបានរចនាឡើងជារាងរង្វង់ ដែលអមជុំវិញជាមួយនឹងភ្លើង LED និងការបង្ហាញម៉ោងបែប Digital។ អំពូលភ្លើងនេះ ក៏ដំណើរការជាមួយជំនួយការឆ្លាតវៃរបស់ក្រុមហ៊ុន Amazon គឺ Alexa ផងដែរ។

ចំណុចដែលធ្វើឱ្យអំពូលភ្លើងមួយនេះជាប់ឈ្មោះជាអំពូលភ្លើងឆ្លាតវៃ ដោយសារវាមានបំពាក់មកជាមួយសេនស័រដែលអាចចាប់ដឹងពីចំនួនសត្វចិញ្ចឹម ឬ មនុស្សដែលកំពុងគេងលើគ្រែរបស់អ្នកបាន ក៏ដូចជាវាស់ស្ទង់សីតុណ្ហភាពក្នុងបន្ទប់ និងតាមដានកម្រិតនៃការគេងរបស់អ្នកជាដើម។

នៅពេលព្រឹកព្រលឹម ដល់ម៉ោងដែលអ្នកកំណត់ឱ្យអំពូលនេះដាស់អ្នកឱ្យភ្ញាក់ ស្របពេលជាមួយគ្នាអំពូលភ្លើងឆ្លាតវៃនេះថែមទាំងបញ្ចេញនូវពន្លឺពណ៌ដូចព្រះអាទិត្យរះផងដែរ៕

ប្រភព៖ Amazon

អត្ថបទ៖ ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here