កំហុសកូដ នាំកើតបញ្ហា XSS នៅក្នុងឧបករណ៍ Cisco ត្រូវបានផ្សព្វផ្សាយនៅលើអនឡាញ

0

ក្រុមហេគឃ័រកំពុងស្គេនរកឧបករណ៍ដែលមានបញ្ហា Cisco Adaptive Security Appliance (Cisco ASA) ដែលជាចំណុចខ្សោយ ហើយត្រូវបានលេចធ្លាយនៅលើ Twitter។ បញ្ហា CVE-2020-3580 គឺជា កំហុស cross-site scripting (XSS) ត្រូវបានរាយការណ៍ និងកែតម្រូវកាលពីខែតុលា ឆ្នាំ២០២០ ហើយ ត្រូវបាន patch ប៉ុន្តែមិនគ្រប់លក្ខណៈក្នុងការកាត់បន្ថយហានិភ័យឡើយ។

ការវាយប្រហារនឹងបើកឱ្យហេគឃ័រផ្ញើអ៊ីម៉ែល phishing ឬលីងអាក្រក់ទៅកាន់អ្នកប្រើ Cisco ASA ដើម្បីបញ្ជាកូដ Javascript commands នៅក្នុង browser របស់ជនរងគ្រោះ។ នៅក្នុងរបាយការណ៍ Cisco បានថ្លែងថា៖​ ”បញ្ហានេះបានបណ្តាលឱ្យហេគឃ័រប្រតិបត្តិការកូដ XSS តាមអំពើចិត្តនៅក្នុង context នៃ interface ឬក៏ប្រើព័ត៌មានរស៊ើបដែលមានមូលដ្ឋាននៅក្នុង browser របស់អ្នកប្រើ”។

ខណៈដែលអ្នកប្រើជាច្រើនបានដឹងពីរឿងនេះ បន្ទាប់ពីក្រុមហ៊ុន ឬអ្នកអភិវឌ្ឍបានដោះស្រាយបញ្ហា នេះ និងត្រូវការពេលវេលាដើម្បីធ្វើបច្ចុប្បន្នភាពឧបករណ៍ដែលហួសកាលបរិច្ឆេទ អ្នកស្រាវជ្រាវ តែងតែ បង្ហាញពីបញ្ហា proof of concept (PoC) ដែលជាការអនុវត្តជាទូទៅនៅក្នុងសហគមន៍សន្តិសុខ ។ ចំពោះករណីនេះ អ្នកជំនាញមកពីក្រុមហ៊ុនសន្តិសុខ Positive Technologies បានបោះពុម្ពផ្សាយ PoC នៃបញ្ហានេះនៅលើ Twitter។

នៅពេលប្រើឧបករណ៍សាកល្បង បញ្ហាត្រូវបានបង្ហាញដោយ JavaScript alert នៅក្នុង browser របស់អ្នកប្រើប្រាស់ បន្ទាប់ពីគេហទំព័រអាក្រក់ត្រូវបានបង្កើតឡើងសម្រាប់ការធ្វើតេស្តនេះ។ បញ្ហាគឺថា គេហទំព័រប្រហែលជាកំពុងតែដំណើរការ commands ផ្សេងដើម្បីធ្វើការមិនត្រឹមត្រូវ។ នេះជាបញ្ហា ដែលហេគឃ័រអាចទាញយកផលប្រយោជន៍បាន ទោះបីជាបញ្ហាមិនត្រូវបានបញ្ជាក់ក៏ដោយ។

តាំងពីក្រុមហេគឃ័របានរកឃើញបញ្ហានេះ គួរកត់សម្គាល់ផងដែរថា វាជារឿងដ៏ចាំបាច់ដែលរដ្ឋបាល Cisco ASA គួរតែដោះស្រាយបញ្ហាឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយ ហានិភ័យ។ គួរបញ្ជាក់ផងដែរថា នាពេលនេះ ចំនួនប៉ះពាល់នៅមិនទាន់ដឹងនៅឡើយទេ។

ប្រភពព័ត៌មាន៖​ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖​ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here