បន្ទាប់ពីមានការសង្ស័យមក ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា Audacity ដែលជាកម្មវិធី open source សម្រាប់ការកែតម្រូវ audio ស្តុកទុកព័ត៌មានអ្នកប្រើប្រាស់នៅលើប្រព័ន្ធ និងអាចផ្ញើព័ត៌មានទៅកាន់ ម៉ាស៊ីនមេនៅរ៉ូស្ស៊ី ដែលអាចជាឧប្បត្តិហេតុនៃការវាយប្រហារ។
យោងតាមរបាយការណ៍ចេញពីក្រុមហ៊ុនសន្តិសុខ Fosspot ផ្នែកគោលការណ៍ឯកជននៅ Audacity ថ្មីៗនេះ បានធ្វើបច្ចុប្បន្នភាពដោយបន្ថែមការផ្លាស់ប្តូរមួយចំនួន រួមមានគោលការណ៍ថ្មី សម្រាប់ការ ប្រមូលព័ត៌មានឯកជនពីអ្នកប្រើប្រាស់ ដែលអាចប៉ះពាល់ទៅដល់ការប្រើប្រាស់ប្រព័ន្ធ macOS។
គួរបញ្ជាក់ផងដែរថា កាលពីខែឧសភា Audacity បានលក់ទៅឱ្យក្រុម Muse ហើយតាំងពីពេលនោះ មកសហគមន៍សន្តិសុខបានចាប់ផ្តើមធ្វើការផ្លាស់ប្តូរកម្មវិធីនេះដោយធ្វើការប្រមូលព័ត៌មានពីអ្នកប្រើ។ ក្រុម Muse Group ក៏បានដំណើរការ platforms ដូចជា Tonebrige, MuseScore និងចុងក្រោយ Guitar ដែលជាគេហទំព័រដ៏ពេញនិយមក្នុងចំណោមក្រុមអ្នកលេងហ្គីតា។
របាយការណ៍មុនបានលើកឡើងថា Audacity បានប្រមូលព័ត៌មានខ្លះពីអ្នកប្រើប្រាស់រួមមាន IP address, processor version, ប្រព័ន្ធដំណើរការ និងសារមួយចំនួន។ Audacity បានរក្សា IP address ទុកនៅក្នុង protected manner រយៈពេល១ឆ្នាំទើបពួកគេចាប់ផ្តើមលុបចេញពីប្រព័ន្ធ ហើយក៏បាន បញ្ជាក់នៅក្នុងគោលការណ៍អ្នកប្រើប្រាស់ផងដែរ។
ការស៊ើបអង្កេតហាក់ដូចជាបានរកឃើញថា ទិន្នន័យដែលត្រូវបានប្រមូលដោយ Audacity ត្រូវបាន រក្សាទុកនៅប្រទេសរ៉ូស្ស៊ី ហើយក៏មានការព្រួបារម្ភពីអ្នកប្រើប្រាស់ជាច្រើននាក់ពីការលេចព័ត៌មានទៅ ដល់ដៃជនទីបី។
កាលពីមុនកម្មវិធីនេះមិនមានកំណត់អាយុអ្នកប្រើប្រាស់ទេ ប៉ុន្តែបច្ចុប្បន្ន Audacity បានផ្លាស់ប្តូរដោយ មានកំណត់អាយុអ្នកប្រើប្រាស់យ៉ាងហោចណាស់ ១៣ឆ្នាំ។
ប្រភពព័ត៌មាន៖ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា