តើហេគឃ័រហេគ WhatsApp ដោយវិធីណា ហើយអតិថិជិនគួរតែការពារខ្លួនដោយរបៀបណាវិញ

0

WhatApp គឺជា platform ផ្ញើសារដ៏ពេញនិយម ហើយមានអតិថិជនរហូតដល់ទៅ ១,៥ពាន់លាននាក់ ផ្ញើសារ (text message), voice notes, multimedia content ព្រមទាំងឯកសារ PDF ជារៀងរាល់ខែពី គ្រប់ទីកន្លែង។ ថ្វីត្បិតតែកម្មវិធីនេះត្រូវបានបង្កើតឡើងដោយ Brian Acton and Jan Koum ក៏ដោយ ក្រោយពីនោះប្រហែលជា២ឆ្នាំ ក្រុមហ៊ុន Facebook ក៏បានទិញកម្មវិធីនេះ ហើយក៏បានបន្ថែមអនុភាព នៅលើ platform នោះ។

ដោយសារតែទទួលបានការគាំទ្រពីសំណាក់អតិថិជនជាច្រើននាក់ WhatApp បានក្លាយជាគោលដៅ ហេគឃ័រ ហើយបានកំពុងតែព្យាយាមរកវិធីសាស្រ្តសម្របសម្រួលគណនីនៅលើ platform មួយនេះ។

ទោះបីជាកម្មវិធីនេះត្រូវបានរាប់បញ្ចូលថាជា end-to-end encryption ដើម្បីការពារការរំខានពីសំណាក់ ខាងក្រៅ ប៉ុន្តែ WhatApp នៅតែទទួលរងការវាយប្រហារដោយសារកំហុសផ្នែកសុវត្ថិភាពផ្សេៗ ដែល ត្រូវបានរកឃើញដោយហេគឃ័រ ដូចជា user-backed information ដែលមិនត្រូវបានការពារដោយ end-to-end encryption ឬក៏អញ្ញត្តិសុវត្ថិភាពផ្សេងនោះ។

ឆ្លៀតឱកាសនេះ អ្នកជំនាញផ្នែក mobile hacking នៅវិទ្យាស្ថានអន្តរជាតិ Cyber Security (IICS) នឹង បង្ហាញពីវិធីសាស្រ្តហេគគណនី WhatsApp ដូចជា៖ Phishing, Keyloggers, Mobile Hacking, SS7 Attacks, Session Hijacking, Social Engineering, WhatApp Hack Tool, DNS Spoofing, Using Firesheep ជាដើម។ ទាំងអស់នេះសុទ្ធតែជា Tools ដែលប្រើសម្រាប់ហេគ WhatsApp accounts។

ដូច្នេះអ្នកប្រើប្រាស់គួរតែរក្សាឧបករណ៍ និងគណនីអនឡាញឱ្យបានត្រឹមត្រូវដើម្បីការពារពីការ អន្តរាគមន៍ណាមួយដែលអាចកើតឡើង។ ខាងក្រោមនេះជាវិធីសាស្រ្តដ៏ល្អមួយដើម្បីជៀសវាងពី ការសម្របសម្រួល៖
⦁ ជៀសវាងប្រើ WhatApp ជំនាន់ដែលមិន support
⦁ កុំព្យាយាម copy សាររបស់អ្នកទៅកាន់ Google Drive or iCloud
⦁ បើកការផ្ទៀងផ្ទាត់នៅលើគណនីអនឡាញរបស់អ្នក (multi-factor authentication)
⦁ ជៀងវាងភ្ជាប់ឧបករណ៍អ្នកទៅកាន់ public WiFi ដោយសារតែវាគ្មានសុវត្ថិភាព
⦁ កុំព្យាយាមចែករំលែកព័ត៌មានផ្ទាល់ខ្លួនទៅកាន់អ្នកដទៃ តាមរយៈទូរស័ព្ទ ឬអ៊ីម៉ែល
⦁ ជៀសវាងតំឡើងកម្មវិធីទូរស័ព្ទពី platforms មិនផ្លូវការ
⦁ សូម log out ចេញពី WhatsApp Web នៅពេលអ្នកឈប់ប្រើ
⦁ សូមធ្វើបច្ចុប្បន្នភាពកម្មវិធី WhatsApp របស់អ្នកជានិច្ច

LEAVE A REPLY

Please enter your comment!
Please enter your name here