ការផ្តល់សេវា Wi-Fi ដល់ភ្ញៀវជារឿងដ៏ប្រសើរណាស់ ហើយវាកាន់តែឈានទៅរកស្តង់ដារនាពេល បច្ចុប្បន្ននេះ។ ខ្ញុំគ្មានការព្រួយបារម្ភពីការប្រើប្រាស់អ៊ីនធឺណីតនៅពេលដែលខ្ញុំទៅឆ្ងាយ ឬក៏ចំណាយ ប្រាក់ទៅលើការភ្ជាប់ទំនាក់ទំនងនោះទេ។
ជាមួយនឹងសេវា Wi-Fi សាធារណៈបានក្លាយជាការភ្ជាប់ជានិច្ចជាកាលទៅកាន់អ៊ីនធឺណីត មិនថា យើងកំពុងតែនៅលើឡានក្រុង ឬក៏នៅតាមផ្លូវទៅសាលារៀន និងកន្លែងធ្វើការក្តី ការរង់ចាំឡើង យន្តហោះ ឬក៏ធ្វើការនៅហាងកាហ្វេក្តី។
ទោះបីជា សេវា Fi-Wi មានអត្ថប្រយោជន៍ច្រើនក្តី ក៏មានការលើកឡើងពីបញ្ហាដែលគួរប្រុងប្រយ័ត្ន ទាំងអស់គ្នានៅពេលប្រើប្រាស់វាផងដែរ។
នៅពេលប្រើ Fi-Wi សាធារណៈ មានន័យថាអ្នកកំពុងតែប្រឈមនឹងគ្រោះថ្នាក់ច្រើនលើការគំរាម កំហែងពីឧក្រឹដ្ឋជនអ៊ីនធឺណីតដូចជា មេរោគ ការហេគ និងការឈ្លានពាននៅក្នុងរូបភាពផ្សេងៗ។
រដ្ឋាភិបាលបា និងអង្គការជាច្រើនបានទៀមទារឱ្យអ្នកផ្គត់ផ្គង់ Fi-Wi ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដូចជាការពារទិន្នន័យ (data protection) និងការច្រោះ DNS (DNS filtering)។
សេវាច្រោះ DNS អាចបន្ថែមការការពារលើសេវា Wi-Fi សាធារណរបស់អ្នកពីមេរោគ, phishing, និង botnets មុនពេលពួកវាអាចចូលទៅកាន់ឧបករណ៍ network បាន។ លើសពីនេះ អ្នកអាចច្រោះយក content ដែលអ្នកមិនត្រូវការ។ វាថែមទាំងអាច block គេហទំព័រដូចជា Netflix និង torrents ឬ browsers ផ្សេងៗ ដែលប្រើកម្លាំងអ៊ីនធឺណីតធំ ដូច្នេះធ្វើឱ្យអ៊ីនធឺណីតអ្នកមានល្បឿនលឿន។
ប្រភពព័ត៌មាន៖ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា