ក្រុមហ៊ុនផលិតយន្តហោះ drone ធំជាងគេ DJI បានពន្យាអាជីវកម្មរបស់ខ្លួនទាំងស្រុងនៅរ៉ូស្ស៊ី និងអ៊ុយក្រែន។
តាំងពីចាប់ផ្តើមសង្គ្រាម អ៊ុយក្រែនបានបញ្ចុះបញ្ចូលក្រុមហ៊ុនបញ្ឈប់ដំណើរការ drone ដែលរ៉ូស្ស៊ីប្រើប្រាស់។
ក្រុមហ៊ុនចិនបានថ្លែងពីការសម្រេចចិត្តថា drones មិនមែនជាឧបករណ៍ប្រើប្រាស់សម្រាប់ធ្វើសង្រ្គាមទេ។
ប៉ុន្តែ Taras Troiak ប្រធានសហព័ន្ធក្រុមហ៊ុន UAV អ៊ុយក្រែនបានថ្លែងប្រាប់ BBC ថា គាត់មានការសង្ស័យថា វាអាចបញ្ឈប់រ៉ូស្ស៊ីពីការប្រើ DJI drones ។
គាត់ប្រាប់ថា ការផ្គត់ផ្គង់ drone អាចនឹងឈប់រយៈពេល២ ៣ខែ ប៉ុន្តែពួកគេអាចនាំចូលពីចិន ទៅកាន់រ៉ូស្ស៊ី។
Drones ត្រូវបានប្រើដោយទាហានរ៉ូស្ស៊ី សម្រាប់យកការណ៍ បើតាមសំដីគាត់។ លើសពីនេះ គាត់ថា drones ត្រូវបានប្រើដើម្បី “មើលជុំវិញ ដើម្បីស្វែងរកទាហាននៅជុំវិញ និងដើម្បីធានាថាគ្មាននរណាម្នាក់នៅជិតពួកគេ”។
គាត់យល់ថា DJI ប្រហែលជាចង់នៅកណ្តាលនៅក្នុងជម្លោះនេះ ហើយការផ្គត់ផ្គង់ក៏ត្រូវបានកាត់បន្ថយទាំងនៅរ៉ូស្ស៊ី និងអ៊ុយក្រែន។
ដោយសារតែយើងចង់ការពារប្រទេសយើង។ យើងប្រើឡាន ទូរស័ព្ទ និង drones ឯកជន។ នេះមិនមែន យើងចង់ប្រើ drones នៅក្នុងការធ្វើសង្រ្គាមទេ តែការពិតទៅ យើងគ្មានជម្រើសផ្សេងទេ។
DJI បានប្រាប់ BBC ថា ទាហានបានប្រើឧបករណ៍របស់ខ្លួនខុសនឹងគោលការណ៍។
ការពន្យាដំណើរការដោយក្រុមហ៊ុនផលិត drone ដ៏ធំ ជារឿងមិនធម្មតាសម្រាប់ក្រុមហ៊ុនចិនដ៏ធំទេ។
ចិនចង់ឈរនៅកណ្តាលនៅក្នុងជម្លោះនេះ ក្នុងបំណងស្នើសុំដំណោះស្រាយសន្តិភាព។
DJI បានថ្លែងថាខ្លួនមិន៖
- លក់ផលិតផលសម្រាប់ការប្រើប្រាស់នៅក្នុងសង្រ្គាមទេ
- ផ្តល់តែផលិតផល ដែលប្រើសម្រាប់គោលបំណងយោធា
ប្រភពព័ត៌មាន៖ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា