បញ្ហានៅក្នុង Safari ត្រូវបានរកឃើញនៅដើមឆ្នាំនេះ ហើយក៏ជាបញ្ហាដដែល ដែលត្រូវបានដោះស្រាយតាំងពីឆ្នាំ២០១៣ និងចុងឆ្នាំ២០១៦ បើយោងតាមរបាយការណ៍របស់ Google Project Zero។
ពាក់ព័ន្ធនឹងបញ្ហាដែលកើតឡើងបន្ទាប់ពី use-after-free នៅក្នុង Webkit ដែលជាផ្នែកមួយនៃ web content នោះ អាចបើកឱ្យមានប្រតិបត្តិការកូដតាមអំពើចិត្ត។
នៅដើមឆ្នាំ២០២២ Apple បញ្ចេញ patches ដើម្បីដោះស្រាយបញ្ហានៅក្នុង Safari, iOS, iPadOS, និង macOS នៅពេលដែលបានទទួលព័ត៌មានពីការគេងប្រវញ្ចយ៉ាងសកម្ម។
អ្នកស្រាវជ្រាវ Maddie Stone នៅ Google Project Zero បានថ្លែងថា៖ “នៅក្នុងករណីនេះ អញ្ញត្តិត្រូវបាន patched ទាំងស្រុង នៅពេលដែលបញ្ហាត្រូវបានរាយការណ៍ភ្លាម កាលពីឆ្នាំ២០១៣”។ “តែទោះបីយ៉ាងណា ៣ឆ្នាំក្រោយ អញ្ញត្តិត្រូវបានយកមកប្រើឡើងវិញ តែត្រូវបានកែច្នៃថ្មី។ ដូច្នេះ បញ្ហានៅតែកើតមាន អស់រយៈពេល៥ឆ្នាំ រហូតដល់ពេលវាត្រូវបានដោះស្រាយកាលពីខែមករា ឆ្នាំ២០២២ថ្មីៗនេះ”។
បញ្ហានៅក្នុងឆ្នាំ២០១៣ និង២០២២ មាន API ដូចគ្នា តែផ្លូវ (paths) បង្កើតបញ្ហាមានភាពខុសគ្នា។ លើសពីនេះ កូដត្រូវបានផ្លាស់ប្តូរជាបន្តបន្ទាប់ ជាច្រើនឆ្នាំក្រោយមេរោគក៏រស់ត្រលប់មកវិញដូចជា “zombie” អញ្ចឹង។
លោក Stone បានរៀបរាប់ថា បញ្ហានេះមិនមែនមានតែនៅក្នុង Safari នោះទេ លោកបានបញ្ជាក់បន្ថែមថា គួរតែចំណាយពេលវេលាដើម្បីកែតម្រូវកូដ និង patches ក្នុងគោលដៅស្វែងយល់ពីផលប៉ះពាល់នៃការផ្លាស់ប្តូរដែលនឹងត្រូវដាក់ចេញឱ្យអនុវត្ត។
ប្រភពព័ត៌មាន៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា