ទូរស័ព្ទដៃបានក្លាយទៅជាផ្នែកមួយដ៏សំខាន់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃដូចជាការកម្មង់ម្ហូប ឬការកក់ណាត់ជួបជាដើម។ ប៉ុន្តែ សូមអ្នកចងចាំថាការគំរាមកំហែងអាចកើតមានលើទូរស័ព្ទដៃអ្នកគ្រប់ពេល។
ដើម្បីឱ្យទូរស័ព្ទដៃ Android នៅសល់ទំហំទំនេរធំ Google app មិនបានប្រើកូដ បញ្ចូលជាមួយកម្មវិធីរបស់ខ្លួនទេ ឬអាចនិយាយបានថា វាប្រើកូដ libraries pre-installed នៅលើទូរស័ព្ទជំនួសវិញ។ ការធ្វើដូច្នេះ បានក្លាយទៅជាបញ្ហាដែលគួរឱ្យព្រួយបារម្ភសម្រាប់អ្នកប្រើប្រាស់ នៅពេលដែលពួកគេទាញយកកូដពីកម្មវិធីក្លែងបន្លំ ហើយប្រតិបត្តិការនៅលើទូរស័ព្ទដៃនោះ។ មានន័យថា កម្មវិធីក្លែងក្លាយអាចទទួលបានសិទ្ធិដូចនឹង Google ដែរ គឺហេគឃ័រអាចចូលប្រើអ៊ីមែល, មើលប្រវត្តិស្រាវជ្រាវ (search history), ប្រវត្តិទូរស័ព្ទ (call history) និងcontact ជាដើម។
ការគំរាមកំហែងសំខាន់៣ប្រចាំឆ្នាំ២០២២៖ (១). ព័ត៌មានអ្នកអាចនឹងលេចធ្លាយ នៅពេលអ្នកដោនឡូតកម្មវិធីថ្មីចូលទៅក្នុងទូរស័ព្ទដៃអ្នក។ (២). កម្មវិធីហេគក្លែងបន្លំជាផ្តល់បច្ចុប្បន្នភាពជូនអ្នក។ (៣). មេរោគភ្ជាប់មកជាមួយសារ SMS។
ដើម្បីការពារទូរស័ព្ទដៃលោកអ្នកពីការហេគសូមអនុវត្តវិធានការដូចតទៅ៖ (១). ប្រើប្រាស់ប្រព័ន្ធដំណើរការដែលបានធ្វើបច្ចុប្បន្នភាព។ (២). សូមបើក Firewalls ដើម្បីការពារទូរស័ព្ទ។ (៣). សូមប្រុងប្រយ័ត្នចំពោះ app stores មិនគួរបញ្ចូលគ្រប់កម្មវិធីនោះទេ។ (៤). សូមប្រើ VPN ដើម្បីលាក់ IP address អ្នក។ (៥). ជៀសវាង jailbreak ទូរស័ព្ទដៃអ្នក។
ប្រភពព័ត៌មាន៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា