មេរោគថ្មី YTStealer កំពុងវាយលើគណនី YouTube Content Creators

0

អ្នកស្រាវជ្រាវបានផ្តល់របាយការណ៍ស្តីពីមេរោគលួចព័ត៌មាន កំពុងតែឈ្លានពានលើ YouTube content creators ដោយលួច ការផ្ទៀងផ្ទាត់ cookies។ គេជឿថា មេរោគ YTStealer នេះត្រូវបានដាក់លក់នៅលើទីផ្សារងងឹត ហើយវាចែកចាយ តាមរយៈប្រើការតំឡើងក្លែងក្លាយដែលមាន មកជាមួយនឹង RedLine Stealer និង Vidar។ អ្នកស្រាវជ្រាវ លោក Joakim Kenndy បានថ្លែងថា៖ “មេរោគ YTStealer មានសមត្ថភាពប្រមូលយកអត្តសញ្ញាណនៅលើតែ single service ប៉ុណ្ណោះ វាមិនចាប់យកគ្រប់យ៉ាងនោះទេ”។

មេរោគ YTStealer អាចចាប់យក channel អ្នកប្រើរួមមាន៖ ឈ្មោះ, ចំនួន subscribers, ថ្ងៃបង្កើត channel និងរាវរកមើលថាតើអាចរកប្រាក់បាន ឬអត់, artist channel ផ្លូវការ និងប្រសិនបើឈ្មោះត្រូវបានផ្ទៀងផ្ទាត់នោះ ព័ត៌មានទាំងអស់នឹងត្រូវបានបញ្ជូនទៅម៉ាស៊ីនមេ domain ឈ្មោះ “youbot[.]solutions”។

មេរោគនេះ វាប្រើ open-source Chacal “anti-VM framework” នៅក្នុងបំណងបិទបាំងកំហុស និងវិភាគអង្គចងចាំ។ វាត្រូវបានរកឃើញកាលពីខែឆ្នូ ឆ្នាំ២០២១ ហើយវាបានភ្ជាប់ទៅកាន់ក្រុមហ៊ុនសូហ្វែ ដែលមានទីតាំងនៅសហរដ្ឋអាមេរិក ក្នុងរដ្ឋ New Mexico ព្រមទាំងបានអះអាងថានឹងផ្តល់នូវ៖ “ដំណោះស្រាយយ៉ាងពិសេសសម្រាប់ការរកប្រាក់ពីក្រុមគោលដៅ”។

ប្រភពព័ត៌មាន៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here