៤ជំហាន អាចដោះស្រាយបញ្ហានៃការវាយប្រហារ

0

ស្ថាប័នហិរញ្ញវត្ថុតែងតែប្រើបច្ចេកវិទ្យានាំមុខគេ ដោយសារតែបញ្ហាកូវីដកាលពីឆ្នាំ២០២០ កម្មវិធីធនាគារទូរសព្ទបានរីកសាយ, សេវាឆាត, និងធូល (tools) ឌីជីថលជាច្រើនទៀតត្រូវបានប្រើប្រាស់។ របាយការណ៍ Adobe’s 2022 FIS Trends បានបង្ហាញថាច្រើនជាងពាក់កណ្តាលនៃស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនធនារ៉ាប់រ៉ង មានអតិថិជនជាច្រើនកើនឡើង បាន និងកំពុងតែ ប្រើកម្មវិធីតាមទូរសព្ទនៅឆ្នាំ២០២០។

ការវិវឌ្ឍបច្ចេកវិទ្យានៅក្នុងស្ថាប័នហិរញ្ញវត្ថុមិនឈប់ឈរ ដើម្បីបំពេញនូវតម្រូវការអតិថិជន។ នៅក្នុងនោះ សន្តិសុខសាយប័រដើរតួនាទីយ៉ាងសំខាន់ដើម្បីផ្តល់នូវសុក្រឹដ្ឋភាព និងទាន់ពេល ។ ខាងក្រោមនេះ គឺជាបច្ចេកទេសមួយចំនួនក្នុងការស្វែងរកបញ្ហា និងកំណត់អាទិភាពដើម្បី patch៖

  • វិធីសាស្រ្តបែបប្រពៃណីដែលមានសុពលភាពៈ ស្ថាប័នហិរញ្ញវត្ថុបានប្រើបច្ចេកទេសមួយចំនួន ដើម្បីវាយតម្លៃលើស្ថានភាពសុវត្ថិភាពរបស់ពួកគេ។
  • ការលេចធ្លាយ និងការវាយប្រហារៈ ឬ BAS ជួយកំណត់ភាពរងគ្រោះ ដោយការកំណត់ច្រកវាយប្រហារ ដែលហេគឃ័រអាចនឹងប្រើ។
  • តេស្តរកការជ្រៀតចូលៈ តេស្តនេះជួយអង្គភាពឱ្យមើលឃើញពីរបៀបគ្រប់គ្រងរបស់ធនាគារ។ ឧទាហរណ៍ ការវាយប្រហារពិត កំពុងតែផ្តល់បន្ថែមនូវធាតុចូលដែលជាទស្សនៈ របស់អ្នកវាយប្រហារ។ ប៉ុន្តែ ដំណើរការនេះអាចនឹងត្រូវចំណាយច្រើន និងយឺតយ៉ាវ។
  • ស្គេនរកភាពរងគ្រោះៈ តេស្តដោយស្វ័យប្រវត្តិទៅលើបណ្តាញរបស់ក្រុមហ៊ុន។ ការងារនេះអាចត្រូវបានកំណត់កាលវិភាគ និងដំណើរការគ្រប់ពេល នៅពេលអ្នកត្រូវការ។ ប៉ុន្តែ លទ្ធភាពវានៅមានកម្រិត។
  • A Silver Lining: សុពលភាពសុវត្ថិភាពស្វ័យប្រវត្តិ ឬ ASV ផ្តល់ព័ត៌មានភ្លាមៗ និងត្រឹមត្រូវ។ វាភ្ជាប់ជាមួយការស្គេនរកភាពរងគ្រោះ គ្រប់គ្រងសុពលភាព កំណត់ការគេងប្រវ័ញ្ចពិត និងណែនាំអំពីដំណោះស្រាយផ្អែកលើហានិភ័យ ដើម្បីគ្រប់គ្រងការវាយប្រហារ ។
    ស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជាក្រុមហ៊ុនធានារ៉ាប់រ៉ងទៀមទារនូវកម្រិតសុវត្ថិភាពខ្ពស់ដើម្បីការពារទិន្នន័យអតិថិជនរបស់ពួកគេ។ ខាងក្រោមនេះជាវិធីសាស្រ្តដែលស្ថាប័នហិរញ្ញវត្ថុ Sander Capital Management កំពុងតែប្រើ៖
    ១. ជំហានទី១- ស្គាល់ពីផ្ទៃនៃការវាយប្រហារ: ប្រើកម្មវិធី Pentera ដើម្បីបង្ហាញពីផ្លូវ វាយប្រហារលើគេហទំព័ររបស់ពួកគេ កម្មវិធីនេះស្គាល់ដូមិន (domains), អាយភី (IPs), បណ្តាញ (network), សេវា និងគេហទំព័រ។
    ២. ជំហានទី២- ប្រឈមលើផ្ទៃនៃការវាយប្រហារៈ ផែនទីផ្លូវនៃការវាយប្រហារត្រូវបានកំណត់រួចជាស្រេច។ វាបង្ហាញពីវិចទ័រនៃការវាយប្រហារទាំងខាងក្នុង និងក្រៅ។
    ៣. ជំហានទី៣- ផ្តល់អាទិភាពនៃផលប៉ះពាល់ៈ តាមរយៈផែនទីបង្ហាញពីការវាយប្រហារ ពួកគេអាចកំណត់អាទិភាព និងអនុវត្តការការពារ។
    ៤. ជំហានទី៤- អនុវត្តតាមផែនទីដើម្បីដោះស្រាយៈ ស្ថាប័នហិរញ្ញវត្ថុកំពុងតែប្រើសិទ្ធិ ដើម្បីដោះស្រាយបញ្ហា និងវាស់វែងពីផលប៉ះពាល់ទាំងមូល។

នៅពេលអ្នកទៅដល់អង្គភាព សូមស្វែងយល់ពីលីងអាក្រក់ និងប៉ះប៉ូវ មុនពេលហេគឃ័រប្រើចំណុចខ្សោយនោះ ដើម្បីវាយប្រហារលើអ្នក៕

ប្រភពព័ត៌មាន៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here