អាជីវកម្ម និងគណនីផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុនហ្វេសប៊ុកកំពុងតែប្រឈមនឹងការបាត់បង់ដោយសារមេរោគ Ducktail។ មេរោគនេះ មានបំណងលួចព័ត៌មានពីអតិថិជន និងបុគ្គលិកប្រើហ្វេសប៊ុក ព្រោះវាមានសមត្ថភាពលួចយក browser cookies និង Facebook sessions។ ហេតុការណ៍នេះ កើតឡើងនៅពាក់កណ្តាលឆ្នាំ២០២១ ដោយហេគឃ័រ វៀតណាម ផ្តោតលើអ្នកគ្រប់គ្រងទីផ្សារឌីជីថល, ប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងប្រធានផ្នែកធនធានមនុស្សនៅក្នុងក្រុមហ៊ុន។
មេរោគនេះបោកបញ្ឆោតបុគ្គលិកជាន់ខ្ពស់ ដែលប្រើគណនីហ្វេសប៊ុកឱ្យដោនឡូត (download) ព័ត៌មានផ្សាយពាណិជ្ជកម្មហ្វេសប៊ុកដែលបានផុសនៅលើ Dropbox, Apple iCloud និង MediaFire។ ឯកសារដែលមានផ្ទុក payload អាក្រក់ត្រូវបានបញ្ជូនទៅកាន់ជនរងគ្រោះតាមរយៈ LinkedIn ចុងក្រោយហេគឃ័រអាចគ្រប់គ្រងលើគណនីទាំងស្រុង។ ព័ត៌មានដែលលួចបានមានទម្រង់ .NET Core ដែលជាប្រព័ន្ធគោលពីរត្រូវបានបង្កើតឡើងដើម្បីប្រើ តេឡេក្រាមសម្រាប់បញ្ជា និងគ្រប់គ្រង និងទាញយកទិន្នន័យ។ WithSecure បាននិយាយថា មានតេឡេក្រាមចំនួន ៨ ដែលត្រូវបានប្រើ ដើម្បីគោលបំណងដូចគ្នានេះ ។
មេរោគនេះត្រូវបានដំឡើងនៅលើ browsers ដូចជា Google Chrome, Microsoft Edge, Brave Browser និង Mozilla Firefox ដើម្បីទាញយក cookies មកដំណើរការដើម្បីលួចព័ត៌មានពីម្ចាស់គណនីហ្វេសប៊ុកមាន ឈ្មោះ, អាសយដ្ឋានអ៊ីម៉ែល, ថ្ងៃខែឆ្នាំកំណើត និងអាយឌីអ្នកប្រើ។ ទិន្នន័យដែលលួចបាន ត្រូវបានភ្ជាប់ជាមួយនឹងគណនីជនរងគ្រោះ ដែលជាឱកាសមួយ របស់ហេគឃ័រអាចគ្រប់គ្រងអ៊ីម៉ែលដែលទាញចេញពី Telegram channel ព្រមទាំងផ្តល់សិទ្ធិគ្រប់គ្រង និងកែតួលេខហិរញ្ញវត្ថុ។ លើសពីនេះ ហេគឃ័រអាចកែព័ត៌មានកាតក្រេឌីតអាជីវកម្ម និងហិរញ្ញវត្ថុ មាន ប្រតិបត្តិការគណនី, វិក័យបត្រ, គណនីចំណាយ និងវិធីសាស្រ្តបង់ប្រាក់។
អ្នកគ្រប់គ្រងអាជីវកម្មហ្វេសប៊ុកផ្តល់យោបល់ឱ្យត្រួតពិនិត្យការអនុញ្ញាតឡើងវិញ និងដកអ្នកប្រើដែលអត់ស្គាល់ចេញ ដើម្បីសុវត្ថិភាពគណនី។
ប្រភពព័ត៌មាន៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា