ហេគឃ័របែរទៅប្រើជម្រើសថ្មី ក្រោយពីម៉ាយក្រូសុះបិទម៉ាក្រូ

0

ក្រុមហ៊ុនម៉ាយក្រូសុះ (Microsoft) គ្រោងនឹងបិទ Excel 4.0 (XLM ឬ XL4) និង Visual Basic for Applications (VBA) macro ដោយឌីហ្វូលឆ្លងកាត់កម្មវិធីអូហ្វីស ដើម្បីកាត់បន្ថយហានិភ័យ។

ប៉ុន្តែ ហេគឃ័រដ៏ឆ្លាតវៃ ក៏បានស្វែងរកតិចនិច បច្ចេកទេស និងដំណើរការ (TTPs) ថ្មីៗផងដែរ ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍នេះ។

គួរបញ្ជាក់ដែរថា ចំនួនហេគឃ័រដែលប្រើ VBA និង XL4 Macros បានកំពុងតែថយចុះប្រមាណ ៦៦ភាគរយ ចាប់តាំងពីឆ្នាំ២០២១ មកដល់ ២០២២ នេះ។ ឥឡូវនេះ ពួកគេបានងាកចេញពីយុទ្ធសាស្រ្ត macro-enabled ទៅកាន់ឯកសារប្រភេទផ្សេងមានដូចជា ISO និង RAR ក៏ដូចជា Windows Shortcut (LNK) បានកើនឡើងដល់ទៅ ១៧៥ ភាគរយ ដើម្បីអាចចម្លងមេរោគ និងធ្វើការវាយប្រហារ។

នៅក្នុងនោះដែរ ហេគឃ័របានប្រើបច្ចេកទេសថ្មីរួមមានមេរោគ Emotet, IcedID, Qakbot, និងBumblebee។ ពួកគេបានចាប់យកតិចនិចថ្មីដើម្បីអាចចម្លងមេរោគ និងបង្កើនការប្រើហ្វាលដូចជា ISO, LNK, និង RAR ដើម្បីអាចបន្តជីវិត។

ប្រភពព័ត៌មាន៖ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២

ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here