ក្រុមហ៊ុនម៉ាយក្រូសុះបញ្ចេញ Patch ចំនួន ១២១ រួមទាំង Zero-Day

0

កាលពីថ្ងៃអង្គារ ក្រុមហ៊ុនម៉ាយក្រូសុះបានបញ្ចេញ Patch ចំនួន ១២១ សម្រាប់ខែសីហា។ នៅក្នុងកំហុសចំនួន ១២១ នេះមាន ១៧ គ្រោះថ្នាក់ខ្លាំង, ១០២ គ្រោះថ្នាក់, ១ គ្រោះថ្នាក់មធ្យម, និង១ ទៀតមិនសូវគ្រោះថ្នាក់។

ក្រុមហ៊ុនម៉ាយក្រូសុះបានថ្លែងថា៖ “ហេគឃ័រផ្ញើអ៊ីម៉ែលដែលមានឯកសារ crafted file ទៅកាន់អ្នកប្រើ និងបញ្ឆោតឱ្យពួកគេបើកឯកសារ”។ អ្នកស្រាវជ្រាវនៅ Immersive Labs ថាឯកសារបន្លំ និងលីង ដែលហេគឃ័រប្រើនេះមិនប្លែក សម្រាប់អ្នកជំនាញទេ។

ម៉ាយក្រូសុះ បានដោះស្រាយបញ្ហានៅក្នុង Exchange Server, Windows Point-to-point Protocol (PPP), Windows Secure Socket Tunneling Protocol (SSTP), Azure RTOS GUIX Studio, Microsoft Office និង Windows Hyper-V, Windows Kernel, និង Print Spooler module។ ក្រៅពី ម៉ាយក្រូសុះ នៅមានបច្ចុប្បន្នភាពដែលចេញដោយអ្នកផ្គត់ផ្គង់ផ្សេងរួមមាន៖ Adobe, AMD, Android, Apache Projects, Cisco, Citrix, Dell, F5, Fortinet, GitLab, Google Chrome, HP, IBM, Intel, Linux, MediaTek, NVIDIA, Qualcomm, Samba, SAP, Schneider Electric, Siemens, និង VMware៕

ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here