កាលពីថ្ងៃសុក្រ ហ្គូហ្គលបានដោះស្រាយបញ្ហានៅក្នុង ក្រូម។ បញ្ហា CVE-2022-3075 នេះពាក់ព័ន្ធនឹងសុពលភាពទិន្នន័យមិនគ្រប់គ្រាន់នៅក្នុង ម៉ូជិ ដែលសំដៅដល់ទម្លាប់នៃបណ្ណាល័យ ដែលតែងតែផ្តល់នូវការឆ្លងផ្លេតហ្វម សម្រាប់ដំណើរការទំនាក់ទំនងខាងក្នុង (IPC)។
អ្នកស្រាវជ្រាវមិនស្គាល់អត្តសញ្ញាណបានរាយការណ៍ពីបញ្ហានេះកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។
ក្រុមហ៊ុនក៏បានថ្លែងថា៖ “ហ្គូហ្គលដឹងថា មានរបាយការណ៍ស្តីពីបញ្ហា CVE-2022-3075” ហើយក្រុមហ៊ុនក៏មិនបានសិក្សាលម្អិតពីវិធីសាស្រ្តនៅក្នុងការវាយប្រហារទេ ព្រោះខ្លាចថាឧក្រឹដ្ឋជនអាចនឹងឆ្លៀតឱកាសទាញយកប្រយោជន៍ពីកំហុសនេះ។
នេះជាបច្ចុប្បន្នភាពចុងក្រោយទី៦ នៅក្រូម ដែលហ្គូហ្គលបានដោះស្រាយតាំងពីដើមឆ្នាំមករួមមាន៖
⦁ CVE-2022-0609: use after fee in Animation
⦁ CVE-2022-1096: Type confusion inV8
⦁ CVE-2022-1364: Type confusion inV8
⦁ CVE-2022-2294: Heap buffer overflow in WebRTC
⦁ CVE-2022-2856V insufficient validation of untrusted input tin Intents
អ្នកប្រើប្រាស់គួរតែធ្វើបច្ចុប្បន្នភាពទៅកាន់ជំនាន់ 105.0.5195.102 នៅលើវីនដូ, ម៉ាកអូអែស និងលីនុច ដើម្បីកាត់បន្ថយការគំរាមកំហែង។
ប្រភពព័ត៌មាន៖ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា