ចាប់ខ្លួនសមាជិកក្រុមភេរវករ ISIS ៤នាក់ ក្នុងប្រទេស អ៊ីរ៉ាក់

0

អង្គភាពប្រឆាំងភេរវកម្មអ៊ីរ៉ាក់ បានប្រកាសថា សមាជិកភេរវករ ISIS ចំនួន ៤នាក់ ត្រូវបានចាប់ខ្លួនក្នុង     ទីក្រុង គីគុក (Kirkuk) ទីក្រុងចាមចាម៉ាល (Chamchamal) និងទីក្រុងសាលាឌិន(Saladin)។ អង្គភាពប្រឆាំងភេរវកម្មអ៊ីរ៉ាក់ បានរាយការណ៍ថា សមាជិក ISIS ២នាក់ ត្រូវបានចាប់ខ្លួនក្នុងក្រុង ចាមចាម៉ាលដោយមានការចូលរួមសហការណ៍ពីអង្គភាពប្រឆាំងភេរវកម្មនៃស៊ូឡេម៉ានីយ៉ា(Sulaymaniyah)។ ចំណែកឯសមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (ISIS) ២នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន នៅខណ្ឌសឺហ្គាត់សាប់ (Shergat Sub) ក្រុងសាលឌិន និងក្នុងក្រុងគីគុក។ ​

អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ

ប្រភពព័ត៌មានពី ANF News  ចេញផ្សាយថ្ងៃទី ១  ខែកុម្ភៈ  ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here