មនុស្ស១០៣នាក់រងរបួសក្នុងរថភ្លើងដែលរត់ធ្លាក់ផ្លូវនៅស្ថានីយ៍អាត្លង់ទិករបស់ Brooklyn

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៤ ខែមករា ឆ្នាំ២០១៧

រថភ្លើងរត់ធ្លាក់ផ្លូវនៅឯស្ថានីយរថភ្លើងមួយឈ្មោះ Long Island Rail Road (LIRR) ក្នុងតំបន់ Brooklyn ដែលការសែតញូវយ៉កបានរាយការណ៍ថាយ៉ាងហោចណាស់មានមនុស្ស១០០នាក់រងរបួស និងបំផ្លាញស្ថានីយ៍។ សេចក្តីរាយការណ៍ពី FDNY បានឲ្យដឹងថាមានអ្នកដំណើរ១០៣នាក់រងរបួសនៅពេលដែលរថភ្លើងរត់ធ្លាក់ចេញពីផ្លូវនៅឯស្ថានីយ LIRR នោះ។ រថភ្លើងនេះបានចាកចេញពីស្ថានីយ Far Rockaway នៅម៉ោង៧:១៨នាទីព្រឹកហើយបានទៅដល់ស្ថានីយ Atlantic នៅម៉ោង៨:២០នាទីព្រឹក។ ហើយអភិបាលក្រុងញូវយ៉កលោក Andrew Cuomo ក៏បានចុះត្រួតពិនិត្យកន្លែងកើតហេតុនៃការធ្លាក់ចេញពីផ្លូវនោះផងដែរ៕