ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩
បេសកជនអាហ្វហ្គានីស្ថានលោក Zalmay Khalilzad ថ្លែងថា កិច្ចចរចាព្រាងជាមួយក្រុម តាលីបង់ត្រូវគេបង្កើតដោយធានាលើការប្រឆាំងភេវរកម្ម និងការដកកងទ័ពរបស់សហរដ្ឋ អាមេរិក។ លោក Khalilzad បង្ហោះតាមបណ្តាញធ្វីតធើរថា: «លក្ខខណ្ឌសម្រាប់សន្តិភាពមានលក្ខណៈប្រសើរឡើង។
“ទោះបីជាមានស្ថានភាពប្រែប្រួលក៏ដោយក៏យើងនៅតែរក្សាភាពជឿនលឿន និងបង្កើឱ្យមានភាពរឹងមាំ” ។ ការដកកងទ័ព និងការធានាលើការប្រឆាំងភេរវកម្ម គឺជាបញ្ហាពីរលើកដំបូងដែលលោក Khalilzad និងពួកតាលីបង់ឈានដល់កិច្ចព្រមព្រៀងមួយលើគោលការណ៍មួយចំនួនក្នុងអំឡុងពេលមានកិច្ចចរចានៅខែមករា។
Khalilzad មានប្រសាសន៍ថា នៅពេលដែលកិច្ចព្រមព្រៀងចុងក្រោយត្រូវគេដោះស្រាយក្រុមតាលីបង់ នឹងចាប់ផ្តើមធ្វើការចរចាស្តីពី “ដំណោះស្រាយនយោបាយ និងបទឈប់បាញ់គ្នាដ៏ទូលំទូ លាយ” ជាមួយរដ្ឋាភិបាលនៅក្រុងកាប៊ុល និងក្រុមដទៃទៀតក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ឥឡូវនេះ បេសកជនអាមេរិកកំពុងវិលត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនដើម្បីពិគ្រោះយោបល់ជាមួយដៃគូដទៃទៀតប៉ុន្តែលោកបន្ថែមថាលោកនឹងជួបជាមួយពួកតាលីបង់ម្តងទៀតក្នុងពេលឆាប់ៗនេះ។
លោក Khalilzad រិះគន់ដោយភាពសុទិដ្ឋិនិយមរបស់គាត់ដោយមានការប្រុងប្រយ័ត្នថា “ពុំមិនមានកិច្ចព្រមព្រៀងចុងក្រោយទេរហូតទាល់តែអ្វីៗទាំងអស់មានការព្រមព្រៀងគ្នា”។កិច្ចចរចាសន្តិភាពជាមួយក្រុមតាលីបង់ចាប់ផ្តើមនៅឆ្នាំមុននៅពេលដែលប្រធានាធិបតីអាមេរិចលោក Trump ប្រកាសកាត់បន្ថយចំនួនទាហានអាមេ រិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងការដកទ័ពចេញពីប្រទេសស៊ីរី។ លោក Trump មានប្រសាសន៍ជាច្រើនដងក្នុងការចង់បញ្ចប់សង្រ្គាមដែលចាប់ផ្តើមក្នុងឆ្នាំ២០០១ ហើយវាក្លាយទៅជាជម្លោះដ៏យូរបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រអាមេរិក។
ស្របពេលជាមួយគ្នានេះ ដែរ ក្រុមតាលីបង់ឈានទៅដល់មានការជួបជាមួយកម្លាំង ហ្វហ្គានីស្ថានដទៃទៀត ដោយលើកលែងតែរដ្ឋាភិបាលបច្ចុប្បន្នដែលមានការគាំទ្រពីសហរដ្ឋអាមេរិក ហើយពួកគេរៀបចំកិច្ចប្រជុំប្រកបដោយ ប្រវត្តិសាស្ត្រ និងពេញដោយផលិតភាពមួយនៅទីក្រុងម៉ូស្គូ នៅខែមុន។ ក្រោយពីមានការវាយប្រហារភេរវកម្មនៅថ្ងៃទី៩ ខែវិច្ឆិកានៅទីក្រុងញូវយ៉ក និងវ៉ាស៊ីនតោននោះ សហរដ្ឋអាមេរិកបន្ទោសលើក្រុមតាលីបង់ចំពោះការចាប់ខ្លួនមេខ្យល់ ដែលគេចោទថាជាមេដឹកនាំរបស់ក្រុមអាល់កៃដាឈ្មោះអូសាម៉ាប៊ិនឡាដិន(Osama Bin Laden )។
កងទ័ពអាមេរិកចូលលុកលុយប្រទេសអាហ្វហ្គានីស្ថាននៅចុងឆ្នាំ២០០១ ដើម្បីផ្ដួលរំលំក្រុមតាលីបង់ និងតាមចាប់លោកប៊ិនឡាដិន។ អ្នកដឹកនាំរបស់ក្រុមអាល់កៃដាត្រូវគេរកឃើញនៅក្នុងប្រទេសប៉ាគីស្ថានដែលនៅជិតខាងហើយត្រូវគេសម្លាប់ក្នុងការវាយឆ្មក់នៅខែឧសភាឆ្នាំ២០១១។ ទោះជាយ៉ាងណាក៏ដោយ សង្គ្រាមប្រឆាំងនឹងពួកតាលីបង់នៅតែបន្តកើត មាន បើទោះបីជារដ្ឋាភិបាលដែលគាំទ្រដោយក្រុងវ៉ាស៊ីនតោនក្នុងក្រុងកាប៊ុលបន្តបាត់បង់ទឹក ដី និងកងទ័ពក៏ដោយ។