អង្គការសិទ្ធិមនុស្សរិះគន់ពីការដោះលែងយោធាភូមាដែលបាញ់សម្លាប់ជនជាតិ Rohingya មុនកាលកំណត់

0

ប្រភពព័ត៌មានពី Asahi ចេញផ្សាយថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររាយការណ៍ថាយោធាភូមា៧នាក់ត្រូវកាត់ទោសឱ្យជាប់គុក១០ឆ្នាំពីបទសម្លាប់អ្នកកាន់សាសនាមូស្លីម១០នាក់ត្រូវបានដោះលែងអស់រយៈពេលជិតមួយឆ្នាំទៅហើយ។ អ្នករាយការណ៍ព័ត៌មាន២នាក់ដែលបានរាយការណ៍ពីការសម្លាប់នោះត្រូវបានផ្តន្ទាទោសឱ្យជាប់គុកជាង៥០០ថ្ងៃ ហើយក្រុមសិទ្ធិមនុស្សបានរិះគន់ពីភាពអយុត្តិធម៌ក្នុងរឿងនេះ។

រ៉យទ័រនិងអ្នកផ្សេងទៀតនិយាយថាយោធាទាំងអស់ត្រូវបានដោះលែងកាលពីខែវិច្ឆិកា ឆ្នាំមុន រួមមានសក្ខីរបស់ទាហាន និងអ្នកទោសទាំងអស់។

គេរាយការណ៍ថាពួកយោធាបានសម្លាប់ប្រជាជន Rohingya ១០នាក់រួមជាមួយអ្នកភូមិកាន់ពុទ្ធ សាសនានៅភាគខាងលិចរដ្ឋរ៉ាឃីនក្នុងខែកញ្ញា ឆ្នាំ២០១៧ ក្នុងកំឡុងពេលសំអាតកងកម្លាំងប្រដាប់អាវុធ Rohingya របស់កងកម្លាំងសន្តិសុខរដ្ឋាភិបាល។

កងកម្លាំងយោធាត្រូវបានផ្តន្ទាទោសឱ្យជាប់គុករយៈពេល១០ឆ្នាំក្នុងរឿងក្ដីរបស់តុលាការជាតិក្នុងកាលពីឆ្នាំ២០១៨។ យោធាបាននិយាយថា “គ្មានការធ្វើទារុណកម្មចំពោះប្រជាជន Rohingya ទេ” លើបញ្ហាជនភៀសខ្លួន Rohingya នោះប៉ុន្តែផ្ទុយទៅវិញសំដីនេះខុសពីការរកឃើញក្នុងករណីនេះ។

អ្នកយកព័ត៌មានរបស់រ៉យទ័រ២នាក់ត្រូវបានគេចាប់ខ្លួននៅក្នុងទីក្រុងយ៉ាំងហ្គោននៅខែកញ្ញា ឆ្នាំ២០១៨ ពាក់ពន្ធ័នឹងករណីរាយការណ៍ពីការសម្លាប់នៅខែធ្នូ ឆ្នាំ២០១៧ និងត្រូវបានកាត់ទោសឱ្យជាប់គុក៧ឆ្នាំដោយរំលោភលើច្បាប់អាថ៌កំបាំងរដ្ឋ។ ការផ្តន្ទាទោសត្រូវបានបញ្ជាក់នៅតុលាការជាន់ខ្ពស់នៅខែមេសាឆ្នាំនេះ ប៉ុន្តែត្រូវបានដោះលែងនៅខែឧសភាដោយប្រធានាធិបតី។

បណ្តាញសិទិ្ធមនុស្សភូមាដែលគាំទ្រ Rohingya បន្ទាប់ពីទទួលបានរបាយការណ៍ស្តីពីការដោះលែងទាហានបានរិះគន់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២៨ថាវាគឺជាទង្វើមួយធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្ស និងការពិត។ ចំពោះការដោះលែងក្រុមយោធាដោយសារតែធ្វើតាមបញ្ជា (សំលាប់ជនជាតិ Rohingya) នោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here