អ៊ីស្រាអែលកាត់បន្ថយតំបន់នេសាទនៅហ្គាហ្សាម្តងទៀតក្រោយពីមានប៉េងប៉ោងផ្ទុះថ្មី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩

ប្រទេសអ៊ីស្រាអែលកាត់បន្ថយតំបន់នេសាទក្នុងតំបន់ហ្គាហ្សាជាការឆ្លើយតបលើកទីបីក្នុងរយៈពេលពីរសប្តាហ៍ចំពោះករណីមានប៉េងប៉ោងផ្ទុះរបស់ប៉ាឡេស្ទីន។ យោងតាមប្រភពព័ត៌​មានពីមន្ត្រីអ៊ីស្រាអែលម្នាក់បញ្ជាក់ឱ្យដឹងថា គិតមកដល់ថ្ងៃពុធតំបន់នេសាទសម្រាប់អ្នកនេសាទនៅតំបន់ហ្គាហ្សាត្រូវកាត់បន្ថយអតិបរមាពី ១៥ម៉ាយល៍មកនៅ ១០ម៉ាយល៍។

យោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យរបស់សេវាកម្មពន្លត់អគ្គីភ័យអ៊ីស្រាអែលបញ្ជាក់ឱ្យដឹងថា ប៉េងប៉ោងផ្ទុះចេញពីតំបន់ហ្គាហ្សាបណ្តាលឱ្យកើតមានអគ្គីភ័យចំនួនបីលើកនៅថ្ងៃអង្គារ។ ពួកគេបង្ហោះប៉េងប៉ោងផ្ទុះក្រោយពីមានការផ្លាស់ប្តូររបស់អ៊ីស្រាអែលក្នុងការបន្ថែមដែននេសាទ​ទៅចម្ងាយ ១៥ម៉ាយ។

អ៊ីស្រាអែលធ្លាប់កាត់តំបន់នេសាទពីមុនមកចំពោះការឆ្លើយតបទៅនឹងប៉េងប៉ោងផ្ទុះនៅសប្ដាហ៍មុន។ ដែនកំណត់រហូតដល់ ១៥ម៉ាយល៍ជាការកំណត់មុនពេលមានការបោះឆ្នោតទូទៅនៅខែមេសារបស់អ៊ីស្រាអែល ហើយវាជាការអនុញ្ញាតិធំបំផុតក្នុងរយៈពេល​​ប៉ុន្មានឆ្នាំនេះ។ ក្រុមសកម្មជនសិទិ្ធមនុស្សនិយាយថា តំបន់នេសាទត្រូវស្ថិតនៅចម្ងាយ ២០ម៉ាយល៍បើយោងតាមកិច្ចព្រមព្រៀងក្រុងអូស្លូឆ្នាំ១៩៩០។

LEAVE A REPLY

Please enter your comment!
Please enter your name here