លោក Netanyahu អរគុណលោក Modi សម្រាប់ការបោះឆ្នោតរបស់អង្គការសហប្រជាជាតិ

0

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu សរសើរចំពោះការបោះឆ្នោតរបស់រដ្ឋាភិបាលប្រទេសឥណ្ឌានៅក្នុងអង្គការសហប្រជាជាតិប្រឆាំងនឹងការទទួលស្គាល់ប្រធានអង្គការក្រៅរដ្ឋាភិបាលប៉ាឡេស្ទីនរបស់លោក Shahed។ នោះជាការបង្ហាញថា ប្រទេសឥណ្ឌាអាចមានដៃគូថ្មី។

លោក Netanyahu មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថា ” សូមអរគុណដល់លោក Narendra Modi និងសូមអរគុណដល់ប្រទេសឥណ្ឌាចំពោះការគាំទ្រ និងការឈរនៅខាងជាមួយប្រទេសអ៊ីស្រាអែលនៅក្នុងអង្គការសហប្រជាជាតិ។

“នៅថ្ងៃមុន ប្រទេសឥណ្ឌាបោះឆ្នោតប្រឆាំងនឹងការផ្តល់ឋានៈដល់អ្នកសង្កេតការណ៍របស់អង្គការសហប្រជាជាតិទៅឱ្យលោក Shahed ខណៈដែលលោក Netanyahu ចោទលោក Shahed ថា មានទំនាក់ទំនងជាមួយក្រុមហាម៉ាស។ នោះជាការបោះឆ្នោតដំបូងដែលប្រទេសឥណ្ឌាបោះគាំទ្រប្រទេសអ៊ីស្រាអ៊ែលនៅវេទិកាអង្គការសហប្រជាជាតិ។

រដ្ឋាភិបាលឥណ្ឌាធ្លាប់បង្ហាញការគាំទ្រចំពោះដំណោះស្រាយលើបញ្ហារបស់រដ្ឋទាំងពីរ(រដ្ឋនោះមានមុនពេលកើតសង្គ្រាមឆ្នាំ១៩៦៧) រួមទាំងធ្លាប់ទទួលស្គាល់ក្រុងយេរូសាឡឹមខាងកើតជារដ្ឋធានីរបស់រដ្ឋប៉ាឡេស្ទីននាពេលអនាគត។  កត្តានោះធ្វើឱ្យមានមតិខុសប្លែកពីរដ្ឋាភិបាលស្ដាំនិយមនៅក្នុងទីក្រុងTel Aviv ដែលចង់ដាក់បញ្ចូលផ្នែកខ្លះនៅតំបន់ West Bank ឱ្យស្ថិតនៅក្នុងទឹកដីរបស់ប្រទេសអ៊ីស្រាអែល។

LEAVE A REPLY

Please enter your comment!
Please enter your name here