អនុវត្តតាមវិធីងាយៗ បង្កើតផេចស្តង់ដាមួយបានដោយខ្លួនឯង

0

បច្ចុប្បន្ន ការបង្កើតផេចស្តង់ដាមានភាពពេញនិយមយ៉ាងខ្លាំង ហើយជាពិសេសសម្រាប់យុគសម័យធ្វើការអនឡាញនេះ។ អ្នកខ្លះត្រូវការផចអាជីវកម្មមួយផ្ទាល់ខ្លួនសម្រាប់ផុសលក់ ឬផ្សព្វផ្សាយផលិតផល។ ចំណែកឯ អ្នកខ្លះចង់បង្កើតផេចដើម្បីចូលរួមចំណែកចែកចាយចំណេះដឹងជាដើម។

សម្រាប់អ្នកលក់អនឡាញ បើសិនជាមានផេចផ្ទាល់ខ្លួននោះ​ វាផ្តល់ភាពងាយស្រួលក្នុងការផ្សព្វផ្សាយផលិតផលរបស់អ្នកទៅកាន់អតិថិជនដែលមានសក្តានុពលនៅគ្រប់ទីកន្លែងហើយអ្នកមានឱកាសផុស ឬឡាយដើម្បីធ្វើការផ្សព្វផ្សាយនិងបញ្ចុះបញ្ចូលឲ្យអតិថិជនទិញផលិតផល ឬប្រើប្រាស់សេវាកម្មរបស់អ្នក។

ថ្ងៃនេះ អ្នកទាំងអស់គ្នាអាចបង្កើតផេចមួយបានដោយខ្លួនឯង ដោយចំណាយពេលតិចបំផុត ហើយចំណែកឯរបៀបបង្កើតផេចមិនពិបាកនោះទេ។ សូមអនុវត្តតាមជំហ៊ានដូចខាងក្រោម៖
ជំហានទី១៖ បើកហ្វេសបុករបស់អ្នក និងចុចលើចំណុចត្រេបី(សូមមើលរូប)។

ជំហានទី២៖ក្រោយពីចុចសញ្ញាត្រេបីរួច វានឹងបង្ហាញផ្ទាំងមួយទៀត។ អ្នកត្រូវចុចលើពាក្យ
Pages ដើម្បីចូលទៅបង្កើតផេច។

ជំហានទី៣៖ក្រោយពីចុចដល់ក្នុងផេចរួច អ្នកចុចលើពាក្យ Create និង Get Start ដើម្បីចាប់ផ្តើមធ្វើការបង្កើតផេច។

ជំហានទី៤៖អ្នកត្រូវជ្រើសរើសប្រភេទផេចរបស់អ្នក ដោយវាមានច្រើនផ្នែក សម្រាប់ឲ្យអ្នក
ជ្រើសរើស។

ឧទាហរណ៍៖ក)Personal Blog ->ជាផេចផ្ទាល់ខ្លួនសម្រាប់ចែកចាយចំណេះដឹង ឬមតិ
​​​ ​ ខ)Beautify -> ទាក់ទងសម្រស់ ឬគ្រឿងសម្អាង
គ)Clothes -> ទាក់ទងនឹងសម្លៀកបំពាក់
ឃ)Education -> ទាក់ទងនឹងការអប់រំជាដើម។

ជំហានទី៥៖ក្រោយពីអ្នកជ្រើសរើសប្រភេទផេចរបស់អ្នករួច(កុំយកតាមខ្ញុំ ការរើសខាង
ក្រោមនេះគ្រាន់តែជាឧទាហរណ៍)។

ជំហានទី៦៖អ្នកត្រូវបំពេញឈ្មោះឲ្យផេចរបស់អ្នក​ ដោយបើសិនវាជាផេចផ្ទាល់ខ្លួន
អ្នកអាចបំពេញឈ្មោះរបស់អ្នក តែបើអ្នកបង្កើតសម្រាប់ក្រុមហ៊ុនអ្នកត្រូវ
បំពេញឈ្មោះក្រុមហ៊ុន។​

ជំហានទី៧៖ក្រោយពីអ្នកបំពេញឈ្មោះរួច(សូមកុំបំពេញឈ្មោះរបស់ខ្ញុំចូល ដូចប្រអប់ខាង​
ក្រោម វាគ្រាន់តែជាឧទាហរណ៍ទេ ដោយអ្នកត្រូវដាក់ឈ្មោះ ឬឈ្មោះក្រុម
ហ៊ុនរបស់អ្នក)។ ក្រោយពីបំពេញរួចសូមចុច Done->Next

ជំហានទី៨៖វានឹងទាមទាឲ្យអ្នកបំពេញវ៉ិបសាយរបស់អ្នក។ បើអ្នកពុំមានទេសូមចុច Skip។

ជំហានទី៩៖ទីនេះគឺជាកន្លែងដែលអ្នកអាចដាក់ផ្ទាំងផ្សាយពាណិជ្ជកម្មលើ Cover ឬដាក់រូប
ប្រូហ្វាល(Profile) របស់អ្នក។

ជំហានទី១០៖ វានឹងលោតផ្ទាំងចំនួន៣បន្តគ្នា៖
1-Invite Friends៖ មានន័យថា អ្នកអាចអញ្ចើញមិត្តភក្តិរបស់អ្នកលើហ្វេសបុក
ឲ្យឡាគ(Like)ផេច។ បើមិនទាន់ទេ អ្នកអាចអូសរំលងវាសិនបាន។
2-Connect WhatsApp៖ អ្នកអាចភ្ជាប់ផេចរបស់អ្នកជាមួយនឹងកម្មវិធី WhatsApp។ តែបើអ្នកមិនទាន់មានកម្មវិធី WhatsApp ទេនោះ អ្នកអាចចុចរំលងសិនក៏បាន។
3-Create Post៖ មានន័យថា អ្នកអាចចាប់ផ្តើមផុស ឬផ្សាយផលិតផល ឬសេវាកម្មរបស់អ្នកបានហើយ។ បើសិនជាអ្នកមិនទាន់ចង់ផុស អ្នកក៏អាចអូសរំលងសិន។

ចុងក្រោយ៖ វានឹងបង្ហាញផ្ទាំងមួយឲ្យអ្នកបំពេញព័ត៌មា
+Add website៖ ថែមវ៉ិបសាយរបស់អ្នក។ តែបើសិនជាអ្នកពុំមាន អ្នកអាចអូររំលង។
+ Add Description៖ សរសេរៀបរាប់ពីផេចថា បង្កើតឡើងក្នុងគោលបំណងអ្វី​ ឬមានផ្តល់នូវអ្វីខ្លះ ឬមានលក្ខណៈពិសេសអ្វីខ្លី(សរសេរបានខ្លីទេ)។
+Add Phone Number៖ បំពេញលេខទូរស័ព្ទរបស់អ្នក។
+Add email៖ បំពេញម៉េលរបស់អ្នក។
+Add WhatsApp number៖បំពេញលេខទូរស័ព្ទដែលអ្នកប្រើក្នុងកម្មវិធី WhatApp។
បើសិនជាគ្មានអ្នកអាចរំលង។
ចុងបញ្ចប់ បើសិនជាអ្នកធ្វើតាមជំហានៗ​ និងបំពេញព័ត៌មានគ្រប់អស់នោះអ្នកនឹងទទួលបានផេចស្តង់ដា និងផ្លូវការ។

ដើម្បីរចនារូបស្អាតៗ ដាក់​ Cover និងប្រូហ្វាលសូមចុច៖
ក) តិក​និ​ច​កាត់ Background រូបភាព​លឿន​បំផុត​ដែល​អ្នក​មិនចេះ IT ក៏​អាច​ធ្វើបាន

ខ)កម្មវិធីកាត់រូបភាព និងវីដេអូរស្អាតៗ​ បានលឿនបំផុតលើទូរស័ព្ទដៃ

គ)កម្មវិធីកាត់រូបភាព និងវីដេអូរស្អាតៗ​ បានលឿនបំផុតលើទូរស័ព្ទដៃ

​ ឃ)ប្រើតែហ្វេសបុក អ្នកក៏​អាច​រចនា​រូបថត ​ឬ​វីដេអូ​របស់​អ្នក​មុន​នឹង​ផុស

ង)កែរូបថត ឬវីដេអូ​ព្រាលៗ​មក​ច្បាស់​ស្អាត​បាន​តាម​វិធី​ងាយៗ

LEAVE A REPLY

Please enter your comment!
Please enter your name here